រឿង ដើមឈើមួយដើម
កាលនោះមានដើមឈើដ៏ធំមួយដើមមានមែកសាខាធ្វើឲ្យមានម្លប់
ត្រជាក់ត្រឈឹងត្រឈៃផ្ការីកស្គុះស្គាយមានក្លិនក្រអូបពិដោរឈ្ញុយឈ្ញប់
ផ្លែល្អខ្ចីទុំធ្លាក់រយីងរយោងពេញដើមមានទាំងត្រូយសឹ្លកខ្លីៗលាស់យ៉ាងស្រស់ញញឹម
គ្រប់រដូវខុសប្លែកពីដើមឈើដ៏ទៃផ្សេងទៀតដែលមានផ្លែផ្កាតែមួយរដូវក្នុងមួយឆ្នាំៗ
នេះប្រយោជន៍យ៉ាងច្រើនជាទីគាប់ចិត្តនៃអស់ពពូកសត្វទាំពួងដែលអាស្រ័យជីវិតរស់
នៅនឹងដើមនេះ។ពីមួយថ្ងៃទៅមួយថ្ងៃពពួកសត្វទាំងឡាយតែងមកប្រាស្រ័យសំនាក់ជា
ប្រចាំប្រកបដោយភាពបរមសុខគ្រប់កាយាការរស់នៅឃើញតែភាពញញឹមស្រស់ស្រាយ
ត្រជាក់ត្រជុំសុខដុមរមនាខ្ញៀវខ្ញារអឺងកងគ្រប់វេលាកាលមិនថាជាពេលយប់ឬថ្ងៃនោះទេ។
រៀងរាល់ទិវាកាលដ៏សែនអ៊ូអរមនោរម្យអស់ពពួកសត្វទាំងឡាយតែងតែនាំគ្នាច្រៀរាំសប្បាយ